អន្តរជាតិះ – អាជ្ញាធររុស្ស៊ី បានឲ្យដឹងថា មនុស្ស ៣ នាក់ស្លាប់ និង ៤៥ នាក់រងរបួស បន្ទាប់ពីការវាយប្រហារដោយអ៊ុយក្រែន លើរោងចក្រមួយកន្លែងក្នុងទីក្រុង Izhevsk ដែលមានចម្ងាយជាង ១,០០០ គីឡូម៉ែត្រ (៦២០ ម៉ាយ) ពីព្រំដែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អភិបាលក្រុងលោក Udmurtia Aleksandr Brechalov បាននិយាយថា ក្នុងចំណោមអ្នករងរបួសមាន ៦ នាក់ធ្ងន់ធ្ងរ។
– លោក បញ្ជាក់ថា លោក ក៏បានជូនដំណឹងនេះទៅលោកប្រធានាធិបតី Vladimir Putin ភ្លាមៗផងដែរ។
– យន្តហោះគ្មានមនុស្សបើក តាមសេចក្តីរាយការណ៍ បានកំណត់គោលដៅទៅលើរោងចក្រអគ្គិសនី Kupol ដែលជារោងចក្រយោធា ដែលគេដឹងថា ផលិតប្រព័ន្ធមីស៊ីលពីដីទៅអាកាស Tor និងស្ថានីយ៍រ៉ាដា។
– រោងចក្រនេះ ក៏អាចផលិតប្រព័ន្ធការពារដែនអាកាស Osa និងបង្កើតយន្តហោះគ្មានមនុស្សបើកផងដែរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន៕
