អន្តរជាតិះ- ពលរដ្ឋថៃរាប់រយគ្រួសារ នៅខេត្តជាប់ព្រំដែនមីយ៉ាន់ម៉ា បានបន្តជម្លៀសខ្លួន ខណៈការប្រយុទ្ធដ៏ក្តៅគគុករវាងរបបយោធាមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំង មិនទាន់ថមថយ ដោយបណ្តាលឲ្យជនស៊ីវិលស្លាប់ចំនួន១២នាក់ក្នុងសប្តាហ៍នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការវាយប្រហារពីអាកាសកាលពីដើមសប្តាហ៍ក្នុងតំបន់ Kyaukme ដែលគ្រប់គ្រងដោយកងទ័ព Ta’ang នៅរដ្ឋ Shan ភាគខាងជើង បានសម្លាប់មនុស្ស៥នាក់។ លុះមកដល់ថ្ងៃព្រហស្បតិ៍ មនុស្ស៧នាក់ទៀត ត្រូវបានសម្លាប់និងជាង ២០នាក់រងរបួស ក្នុងការទម្លាក់គ្រាប់បែក នៅក្បែរអណ្តូងរ៉ែមួយក្នុងតំបន់ Hpasawng នៃរដ្ឋ Kayah។
– ការវាយប្រហារដ៏ខ្លាំងក្លានោះ បានបង្ខំឲ្យពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់នៅក្នុងរដ្ឋទាំងពីរ ត្រូវជម្លៀសខ្លួន រីឯនៅខាងថៃឯណោះ ក៏មានការជម្លៀសពលរដ្ឋរាប់រយគ្រួសារផងដែរក្នុងខេត្ត Mae Hong Son។
– នៅរដ្ឋ Kachin ឯណោះ ពលរដ្ឋរាប់ម៉ឺននាក់ក៏ត្រូវរត់ភៀសខ្លួនចេញពីភូមិនានាក្នុងទីប្រជុំជន Hpakant ផងដែរនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈកងកម្លាំងប្រឆាំងគឺកងទ័ពឯករាជ្យ Kachin (KIA) បានប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលយោធាដែលកំពុងវាយលុក៕
ប្រភព៖ Myanmar Now
