កោះកុងះ- អាជ្ញាធរនិងសមត្ថកិច្ចខេត្តកោះកុងឲ្យបណ្តាញផ្សព្វផ្សាយដឹងថា គិតត្រឹមមុនថ្ងៃត្រង់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ជាពិសេសពលរដ្ឋខ្មែរធ្វើការនៅខេត្តត្រាត បាននាំគ្នាចេញមកកាន់ស្រុកកំណើតវិញជាបន្តបន្ទាប់ តាមច្រកទ្វារព្រំដែន ហាតឡេក ស្រុក ខ្លងយ៉ៃ ខេត្តត្រាត មកកាន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក្នុងស្រុក មណ្ឌលសីមា ខេត្តកោះកុង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn




