Premier League បង្ហាញមុខបេក្ខជន៦រូប ដែលត្រូវប្រជែងដណ្ដើមពាន PFA Young Player of the Year ​

កីឡាះ- ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានបង្ហាញបេក្ខជនចំនួន ៦នាក់បានដែលឈានមកដល់ការបោះឆ្នោតជុំចុងក្រោយ ដើម្បីឈ្នះពានកីឡាករវ័យក្មេងលេងល្អប្រចាំរដូវកាល ២០២៤-២៥ ​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កីឡាករទាំង ៦នាក់នោះរួមមាន ខ្សែប្រយុទ្ធ Liam Delap ដែលទើបបានផ្ទេរពីក្លិប Ipswich Town ទៅកាន់តោខៀវ Chelsea ស្របពេលខ្សែការពារ Myles Lewis-Skelly របស់កាំភ្លើងធំ Arsenal ក៏ស្ថិតក្នុងបញ្ជី ៦នាក់ចុងក្រោយ អមដោយខ្សែការពារដូចគ្នា Dean Huijsen និង Milos Kerkez មកពី Bournemouth។ ជាមួយគ្នានោះ ខ្សែបម្រើស្លាប Ethan Nwaneri របស់ Arsenal និងខ្សែបម្រើ Morgan Rogers របស់គូប្រជែងនៅ Premier League គឺ Aston Villa ក៏បានឡើងមកដល់បោះឆ្នោតជុំចុងក្រោយនេះដែរ។

– ពិធីប្រកាសបេក្ខជនជយលាភី នឹងធ្វើឡើងនារាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងកម្មវិធីធ្វើឡើងនៅទីក្រុង Manchester ប្រទេសអង់គ្លេស៕

 

 

You might like