ត្រាំ ឲ្យអ៊ីរ៉ង់ព្រមចុះចាញ់នៅពេលនេះ ទើបមិនបាត់បង់ប្រមុខរដ្ឋលោក Khamenei

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា លោក កំពុងស្វែងរកការអំពាវនាវដល់អ៊ីរ៉ង់ ឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដោយថាទីក្រុងវ៉ាស៊ីនតោន គ្រាន់តែមិនចង់ឃើញការធ្វើឃាតមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាម លោក Ali Khamenei ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការអត្ថាធិប្បាយរបស់លោក ត្រាំ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social បានលើកឡើងថា អ៊ីស្រាអែល ដឹងច្បាស់ពីកន្លែងដែលមេដឹកនាំកំពូលអ៊ីរ៉ង់ កំពុងលាក់ខ្លួន។ លោក Khamenei គឺជាគោលដៅដែលងាយសម្លាប់ណាស់ ប៉ុន្តែពួកគេមិនទាន់សម្លាប់លោក ពេលនេះទេ តែនឹងនៅពេលណាមួយ។

– កន្លងមក លោក ត្រាំ បានច្រានចោលផែនការដែលបង្ហាញដោយអ៊ីស្រាអែល ដើម្បីសម្លាប់លោក Khamenei នេះបើយោងតាមមន្ត្រីអាមេរិកដែលដឹងអំពីបញ្ហានេះ។

– ទោះជាយ៉ាងណា លោក ត្រាំ នៅតែទទូចឲ្យអ៊ីរ៉ង់ ទទួលយកការ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ នៅក្នុងពេលនេះ។

– យោងតាម លោក ត្រាំ អះអាងថា បច្ចុប្បន្ន អ៊ីស្រាអែលគ្រប់គ្រងទាំងស្រុងលើផ្ទៃមេឃអ៊ីរ៉ង់ ជាក់ស្តែងសំដៅលើឧបករណ៍ដែលផលិតដោយសហរដ្ឋអាមេរិក ប្រើប្រាស់ដោយក្រុងតេហេរ៉ង់ ។

– គួរបញ្ជាក់ថា អ៊ីរ៉ង់ បានបាត់បង់មេទ័ពកំពូលៗ ចាប់តាំងពីជម្លោះជាមួយអ៊ីស្រាអែល ខណមេដឹកនាំលោក Ali Khamenei អាចជាគោលដៅបន្ទាប់ ៕

 

You might like