ព្រះសីហនុះ- -មានសេចក្តីរាយការណ៍ជាបឋមថា បុរស ជាប្តីបានស្លាប់ និងប្រពន្ធបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្តកុងតឺន័រនិង រថយន្ត Visto។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ករណីនេះកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជិត១០យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ។
– សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់មានឈ្មោះ រុណ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរ ០១នាក់ឈ្មោះ ដួង សំណៃ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកទាំង ០២នាក់ជាប្ដីប្រពន្ធនិងគ្នា) លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវលើស្ពាន រួចបានរ៉េចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន បានចូលទៅបុកជាមួយរថយន្ដ ០១គ្រឿងម៉ាក MITSUBISHI FUSO ពណ៌ខៀវលាយលឿង ដែលមានទិសដៅផ្ទុយគ្នា និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង ។
– បច្ចុប្បន្ន សាក.សព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះកំពុងសង្ក្រោះបន្ទាន់នៅ គ្លីនិច ឯកជន លី គឹមឌី ឃុំវាលរេញ រីឯវត្ថុតាង (រថយន្ដ) បានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក MITSUBISHI FUSO បានរត់គេចខ្លួនបាត់ក្រោយពេលសមត្ថកិច្ចជំនាញទៅដល់កន្លែងកើតហេតុ៕
