ផឹកស៊ីសប្បាយភ្លេចគិត លោក ថន វណ្ណារ៉ា បានក្លាយជាអ្នកទោសសម្លាប់មនុស្ស ត្រូវតុលាការចោទប្រកាន់ហើយ

ភ្នំពេញះ – អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ តំណាងអយ្យការ បានសម្រេច​ចោទ​ប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស ជាអនុប្រធានការិយាល័យភូមិ​បាលខណ្ឌសែនសុខ ពីបទ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើប​សួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

 

 

You might like