អន្តរជាតិះ- មន្ត្រីសុខាភិបាលក្នុងតំបន់ បានឲ្យដឹងពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៦០ នាក់ នៅតំបន់ហ្គាហ្សា កាលពីថ្ងៃពុធ ដែលភាគច្រើនជិតកន្លែងផ្តល់ជំនួយដែលប្រតិបត្តិការដោយសហរដ្ឋអាមេរិក និងមូលនិធិមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយក្រុងយេរ៉ូសាឡឹម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ត្រីនៅមន្ទីរពេទ្យ Shifa និង Al-Quds បាននិយាយថា មនុស្សរាប់សិបនាក់ស្លាប់ និងរងរបួស ក្រោយពួកគេព្យាយាមចូលទៅជិតមជ្ឈមណ្ឌលចែកចាយជំនួយដែលកំពុងរងការគំរាមកំហែង។
– កន្លងមក មានការសម្លាប់ដ៏សាហាវនៅទីតាំងផ្ដល់ជំនួយ ខណៈអ៊ីស្រាអែល បកស្រាយថាជាការបង្ក្រាបក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ុណ្ណោះ៕
