នារី​២នាក់​ រងរបួស ដោយសារជិះ​ម៉ូតូ​លឿនជ្រុល​ទៅ​បុក​រថយន្ត​កំពុង​បេីក​បត់​ត្រឡប់​ក្រោយ​

ភ្នំពេញ​៖ – នារី​វ័យ​ក្មេង២នាក់​បានរងរបួស ខណៈ​ជិះ​ម៉ូតូ​បោះ​ពួយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​ហាយ​ឡែន​ឌ័រដែល​បេីក​បត់​ត្រឡប់​ក្រោយ​ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣និង​២០នាទី​យប់ឈានចូល​ ថ្ងៃ​ទី​១២ខែ​មិថុនា​ឆ្នាំ​២០២៥​ ចំណុច​ផ្លូវ​ព្រះ​មុនីវង្ស​កែង​ផ្លូវ​៣២២​ សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។

​ – តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ រថយន្តម៉ាក​ហាយ​ឡែនឌ័រ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AH 6105 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ទិសដៅ​ពី​ ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ បាន​បួង​ចង្កូត​បត់​ត្រឡប់​ក្រោយ​វិញ​ ហើយ​ស្រាប់តែ​រថយន្ត​បត់​បាន​បន្តិច​ ក៏មាន​នារី​វ័យ​ក្មេង​២នាក់​បានជិះ​ម៉ូតូ​ម៉ាក​ ស្កុបពី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GY 6441 បានជិះ​បោះ​ពួយ​តាម​ក្រោយក្នុង​ទិសដៅ​ស្រប​គ្នា​ហ្រ្វាំង​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​ផ្ទុប​រថយន្ត​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ម៉ូតូ​ ព្រម​ទាំង​ធ្វើ​ឲ្យ​នារី​២នាក់​នោះ​រង​របួស​ចុក​ឆ្អល់​ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​មន្ទីរពេទ្យ​ ។

​ – ដោយ​ឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​ កំពិត​ទ្វារ​មុខ​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស។

​ – ក្រោយ​កេីត​ហេតុ​ មិន​មាន​ដំណោះស្រាយ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ រង់ចាំ​ដំណោះស្រាយ​ ៕

 

 

You might like