កីឡាះ- យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា កីឡាករ ៣ នាក់បានចាកចេញពី Man United នៅរដូវក្តៅនេះជាផ្លូវការ ក្នុងនោះមានខ្សែការពារ Victor Lindelof, Jonny Evans និងខ្សែម្រើ Christian Eriksen។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កីឡាករទាំង ៣ នាក់ខាងលើ សុទ្ធតែផុតកិច្ចសន្យាជាមួយ Man United នៅខែ មិថុនា ឆ្នាំ ២០២៥ ។ ដូច្នេះពួកគេនឹងក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ក្រៅពីការចាកចេញរបស់កីឡាករទាំង ៣ នាក់ខាងលើ Man Utd ក៏ទិញបានខ្សែប្រយុទ្ធ Matheus Cunha ម្នាក់ពី Wolves ក្នុងតម្លៃ ៨៥ លានដុល្លារអាមេរិក៕
