កីឡាះ- ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុមខ្លាំងប្រ៊ុយណេ Kasuka FC ក្នុងវគ្គជម្រុះបឋម (Preliminary round) នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សម្រាប់ការប្រកួតជម្រុះនេះដែរ ក្រុមជើងឯករងលីគកំពូលកម្ពុជា និងជាជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ភ្នំពេញក្រោន នឹងត្រូវហោះទៅប្រ៊ុយណេ ដើម្បីជួបក្រុមជើងឯកម្ចាស់ផ្ទះ Kasuka FC នៅកីឡដ្ឋាន Hassanal Bolkiah, Bandar Seri Begawan ខណៈការប្រកួតនឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គចែកពូល ដែលគ្រោងនឹងធ្វើការប្រកួតនាខែតុលាខាងមុខ។
– គួរដឹងថា សម្រាប់ពានរង្វាន់ AFC Challenge League (ACGL) រដូវកាលថ្មីនេះ កម្ពុជា មាន ២ក្រុមចូលរួម រួមមានក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ទទួលបានកៅអីចូលលេងវគ្គចែកពូល(Group Stage) ដោយស្វ័យប្រវត្តិ និងក្រុមភ្នំពេញក្រោន ត្រូវលេងវគ្គជម្រុះបឋម (Preliminary round) ៕
