កីឡាះ- ក្លឹប Santos បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលថា Neymar ត្រូវបានគេដាក់ឱ្យនៅក្រៅក្រុមបន្ទាប់ពីបានធ្វើតេស្តឃើញវិជ្ជមាន COVID-19។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កីឡាករវ័យ៣៣ ឆ្នាំរូបនេះបានចាប់ផ្តើមបង្ហាញរោគសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានដកចេញពីសកម្មភាពក្រុមភ្លាមៗ។ ក្រុមនៅលីគកំពូលប្រេស៊ីល បាននិយាយកាលពីថ្ងៃសៅរ៍ថា ការធ្វើតេស្តផ្នែកវេជ្ជសាស្រ្ដបានបញ្ជាក់ពីការឆ្លងមេរោគ COVID-19។
– ក្លឹបមិនបានបង្ហាញពីរយៈពេលដែល Neymar នឹងត្រូវអវត្តមាន ហើយមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ Neymar ត្រូវបានដកចេញពីការប្រកួតលីកកាលពីថ្ងៃព្រហស្បតិ៍ជាមួយក្លិប Fortaleza ។
– ការប្រកួតជាមួយក្លិប Fortaleza នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Santos មុនពេលលីកប្រេស៊ីលផ្អាក ដើម្បីត្រៀមការប្រកួត Club World Cup ថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៣ ខែកក្កដា នៅសហរដ្ឋអាមេរិក។
– អនាគតរបស់អតីតខ្សែប្រយុទ្ធ Barcelona នៅ Santos នៅតែមិនទាន់សម្រេចចិត្តនៅឡើយ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ កីឡាកររូបនេះបានបង្ហាញខ្លួន ១២ ប្រកួតឱ្យ Santos នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយបានរួមចំណែក៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣លើក៕
