រថយន្ដ​ LAND​CRUI​SE​R​ក្រឡាប់ លេីផ្លូវល្បឿនលឿន​ របួ សធ្ងន់-ស្រាល​ ៣នាក់​

ខេត្តកំពង់ស្ពឺ- កាលពីវេលាយប់ម៉ោង​ ២៣​ និង​ ០​៥​នាទី​ ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០២​៥ ត្រង់ចំណុចK66+900 ក្នុងទិសដៅទៅ​ភ្នំពេញ ស្ថិតនៅភូ​មិ​កុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួ​ច​ ខេ​ត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង ម៉ា​ក​ TOYOTA LANDCRUISER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ​2​ B​G​-7 7 5 5 អ្នកបើកបរឈ្មោះ XU PINGJIAN ភេទប្រុ​ស អាយុ​៤០​ឆ្នាំ ជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ រួមដំណើរដោយជនជាតិចិ​ន​ ប្រុស​ ស្រី​ ចំនួន០២នាក់
១-ឈ្មោះ NIU AIQING ភេទ​ស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ
២-ឈ្មោះ XIANG CHUN ភេ​ទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លុះមកដល់ចំណុ​ចខាងលើបានជួប​ឧប្បត្តិហេតុ​បែកកង់ខាងក្រោយផ្នែកខាងស្ដាំ​ រថយន្ត​រេចង្កូត​ អ្នកបេីកបរបាត់ម្ចាស់ការ​ទៅបុករនាំងការពារផ្លូវរួចក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវដោយខ្លួនឯង ។

– លោកវរសេនីយ៍​ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​ ក្នុង​ហេតុការណ៍​គ្រោះ​​ថ្នាក់​ខាង​លើ​ បណ្ដាលឲ្យគ្រោះថ្នាក់រងរបួសមនុស្ស និងខូចខាតសម្ភារៈ​
– របួសធ្ងន់​ ០១នាក់ ប្រុស (XU PINGJIAN)
-​ របួសស្រាល​ ០២នាក់ ស្រី០១​នាក់ (ឈ្មោះ NIU AIQING និង XIANG CHUN) ។

– សមត្ថកិច្ច​នគរបាល​បានធ្វេីការ​អ​ន្ដរាគមន៍​សង្រ្គោះ​ជនរងគ្រោះ​ ប​ញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប​ង្អែកខេត្តកំពង់ស្ពឺ​ និងសម្របស​ម្រួល​នីតិវិធី​ដោយបានស្ទួចយករថយន្ដមករក្សាទុកជាបណ្ដោះអា​ស​ន្ននៅអធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដេីម្បីចំណាត់ការនីតិវិធី៕

 

 

You might like