កីឡាះ- ក្រុមជម្រើសជាតិអេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ជាលើកទី៣ ក្រោយយកឈ្នះលើក្រុមជម្រើសជាតិបារាំង ដោយលទ្ធផល ៥-៤ ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រកាលពីយប់មិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ៥គ្រាប់របស់អេស្ប៉ាញ យប់មិញរកបានដោយកីឡាករ Nico Williams (22′)Mikel Merino (25′) Lamine Yamal (54′ Penalty, 67′)និងកីឡាករ Pedri (55′) ខណៈ៤គ្រាប់របស់បារាំង រកបានដោយកីឡាករ Mbappé (59′ Penalty) R. Cherki (79′) Dani Vivian (84′ បាល់ចូលទីខ្លួនឯង) និង R. Kolo Muani (90’+3)។
– លទ្ធផលនេះធ្វើឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ឡើងជួបក្រុមជម្រើសជាតិព័រទុយហ្គាល់ វគ្គផ្តាច់ព្រ័ត្រ Nations League 2024/25 ដែលនឹងធ្វឡើងនៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ៕

