ពេញះ- ទីស្ដីការក្រសួងសុខាភិបាល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិពិនិត្យមរណភាព មាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការសកម្មភាពដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ២០២៦ – ២០៣០។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ២០២៦ – ២០៣០ និងស្វែងរកធាតុចូល។
– ផែនការសកម្មភាពដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ២០២៦ – ២០៣០ នេះផ្តោតលើគុណភាពសេវាសុខភាពមាតា និងទារកពីយន្តការណ៍តាមដានគុណភាព ពង្រឹងប្រព័ន្ធបញ្ជូន និងមានការចូលរួម (ក្រុមការងារការបង្ការនិងត្រួតពិនិត្យការចម្លងរោគ និងក្រុមការងារសុវត្ថិភាពអ្នកជំងឺ)។ ផែនការសកម្មភាពដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ២០២៦ – ២០៣០ រួមមាន (១) គុណភាពថែទាំប្រចាំថ្ងៃ (ការថែទាំមុនសម្រាល សម្រាល និងក្រោយសម្រាល និងការថែទាំទារក (២) យន្តការតាមដាន និងផែនការកែលម្អ និង(៣) ការថែទាំសង្រ្គោះបន្ទាន់មាតា និងទារក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូន។
– លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការក៏បានពន្យល់អំពីគោលការណ៍ណែនាំស្តីពីគុណភាពសុខភាពមាតា និងទារកសំខាន់ៗ៖ ១. ពង្រឹងសុវត្ថិភាពជៀសវាងគ្រោះថ្នាក់ ២. អ្នកជំងឺជាមណ្ឌល (Patient-centered care) ដោយផ្តោតលើការគោរពសិទ្ធិស្រ្តី តម្រូវការ និងតម្លៃ ៣. សមធរ ៤. ប្រសិទ្ធិពល ៥. ប្រសិទ្ធភាព និង ៦. ទាន់ពេលវេលាដោយកាត់បន្ថយការយីតយ៉ាវទាំង៣ (យីតយ៉ាវទី១ ការសម្រេចចិត្តមកទទួលសេវា យីតយ៉ាវ២ ការបញ្ជូនមាតា និងទារក យីតយ៉ាវទី៣ គុណភាពនៃការផ្តល់សេវាដល់ស្ត្រី)។
– កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ សមាជិកគណៈកម្មាធិការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប គណៈឆ្មបកម្ពុជាអង្គការសុខភាពពិភពលោក UNFPA JICA KOFIH សមាគមគ្រូពេទ្យទារកកម្ពុជា សមាគមគ្រូពេទ្យសម្ភព និងលោកស្រ្តី ដែលមានចំនួនសរុបចំនួន៣០រូប។



