ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ ដោយទទួលព័ត៌មានថា ជនសង្ស័យ ជាឃាតកម្មបាញ់ប្រហារនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ខ្មាន់កាំភ្លើងរត់ចូលទៅប្រទេសថៃ រួចចង ក សម្លាប់ខ្លួន នៅខេត្តឈុនបុរីប្រទេសថៃ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ជនសង្សយ័ខាងលើបានគេចខ្លួនឆ្លងដែនខុសច្បាប់តាមច្រករបៀងក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយបានបន្តទៅធ្វើការនៅកន្លែងកាប់ជ្រូកជាមួយបងស្រីរបស់ខ្លួន ដែលមានទីតាំងនៅក្នុង ភូមិផុងហៀង ឃុំបរណាង ស្រុកផាណាត់នី ខេត្តឈុនបុរី រួចបានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅទីនោះតែម្តង នៅវេលាម៉ោង១១៖៤០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៣៖៣៤នាទី នៅចំណុចភូមិព្រៃភ្លាំង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីឃាតកម្មកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ខុន ហ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ដោយបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជនរងគ្រោះឈ្មោះ ហ៊ួ ឡុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើ លោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ៕

