ក្មេងស្រី២នាក់បងប្អូនជីដូនមួយ លង់ទឹករណ្តៅដីស្លាប់ នៅស្រុកព្រៃនប់

ព្រះសីហនុះ- -ក្មេ​ង​ស្រីអាយុ ៨ ឆ្នាំ ចំនួន០២នាក់ ត្រូវជាជីដូនមួយនឹងគ្នាបានលង់ទឹកស្រះទឹករណ្តៅដីស្លាប់ ខណៈពេលក្មេងស្រីទាំង២តាមឪពុកទៅកាប់អុសក្បែរកន្លែងកើតហេតុ។​

– ករណីនេះបានកើតឡើង នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី រសៀល
នៅចំណុចស្រះទឹករណ្ដៅដីមួយកន្លែង ស្ថិតនៅភូមិចុងអូរ ឃុំសំរុង​ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសមត្តិកិច្ចបានឲ្យដឹងថា ក្នេងស្រីរងគ្រោះ
១-ឈ្មោះ នួន សុធារ៉ា​ ភេទ ស្រី ៨ ឆ្នាំសិស្សសាលាជនជាតិ ខ្មែរ មានទីលំនៅ ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
២-ឈ្មោះ លី សៀវម៉ី​ ភេទ ស្រី ៨ ឆ្នាំ
សិស្សសាលា ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឃុំជាមួយគ្នា។

– ឪពុក​បង្កើតជនរងគ្រោះឈ្មោះ(នួន សុធារ៉ា​)និងត្រូវជាពូបង្កើតជ​នរងគ្រោះឈ្មោះ (លី សៀវ​មុី)អោយសមត្ថកិច្ចដឹងថា មុនពេ​ល កើតហេតុ ខ្លួនបានចេញ​ពីផ្ទះដើម្បីទៅកាប់អុស នៅចំ​ណុចកើតហេតុខាងលើ ដោ​យ​ជិះម៉ូតូទៅ ហើយជនរង​គ្រោះទាំង០២នាក់បានសុំទៅតាម ពេលទៅដល់កន្លែ​ងកាប់អុស គាត់បានឈប់ម៉ូតូទុកក្បែរកន្លែងកើត​ហេតុ រួចចូលក្នុងព្រៃដើម្បីកាប់អុស ដោយអោយកូន និងក្មួយនៅចាំកន្លែងទុកម៉ូតូ (ឃ្លាត​ពីកន្លែងរកអុសទៅកន្លែងទុកម៉ូតូប្រហែលប្រវែងទៅ៤០​ម៉ែត្រ) ពេលកាប់រួចខ្លួនបានលីអុសនោះមកកន្លែងទុកម៉ូតូវិញ ពេលមក​ដល់ស្រាប់តែមិនឃើញកូននិងក្មួយ គាត់បានស្រែកហៅ និងដើររកជុំវិញកន្លែងទុកម៉ូតតែរកពុំឃើញ គាត់ក៏ទៅរកនៅស្រះរណ្តៅដីក្បែរនោះ ពេ​លទៅដល់ឃើញទឹកល្អក់ៗ គាត់សង្ស័យ ក៏ចុះទឹកហែលច្រមុចរកក៏ឃើញកូននិងក្មួយក្នុងស្រះនោះខ្លួនក៏ស្រង់យកមកលើគោកប៉ុន្តែកូននិងក្មួយបានស្លាប់បាត់ទៅហើយ ។

– សមត្ថកិច្ចបានបន្តថា ឆ្លងតាមការត្រួតពិនិត្យទីកន្លែងកើតហេតុ សាកសួរបំភ្លឺនិងពិនិត្យលើសាក.សព សន្ឋិដ្ឋានបានថា៖ជនរងគ្រោះទាំង០២នាក់ ស្លាប់ដោយសារ ករណី​(លង់ទឹក)។

– បច្ចុប្បន្នសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

You might like