អន្តរជាតិះ- សេវាសន្តិសុខ SBU របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹង កាលពីថ្ងៃអង្គារពីការវាយប្រហារស្ពានដែកដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមេ ដោយសារធាតុផ្ទុះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងសេចក្តីថ្លែងការណ៍មួយ SBU បានបន្ថែមថា ខ្លួនប្រើប្រាស់គ្រឿងផ្ទុះចំនួន ១,១០០ គីឡូក្រាម ដើម្បីបំផ្លាញបង្គោលសសរនៃស្ពាន ។
– ទោះជាយ៉ាងណា មកដល់ពេលនេះ ស្ពាននេះ នៅបើកឲ្យចរាចរណ៍ធម្មតា មិនទាន់ផ្អាក ឬបិទបណ្តោះអាសន្នណាមួយនោះទេ ។
– SBU បានអះអាងថា កាលពីមុន យើងព្យាយាមវាយប្រហារស្ពានគ្រីមេ ២ ដងរួចហើយ ក្នុងឆ្នាំ ២០២២ និង ២០២៣ ។
– គួរបញ្ជាក់ថា មកដល់ពេលនេះ ភាគីរុស្ស៊ី នៅមិនទាន់ចេញប្រតិកម្មណាមួយនោះទេ ជុំវិញបញ្ហានេះ ខណមួយរយៈចុងក្រោយអ៊ុយក្រែន ហាក់បង្កើនការវាយប្រហារគោលដៅកាន់តែខ្លាំង៕
