អន្តរជាតិះ- អគ្គីភ័យ បានឆាបឆេះទូកទេសចរណ៍ ២ គ្រឿង ដែលចតនៅផែនៃរមណីយដ្ឋាន Anantara Riverside Bangkok នៅលើផ្លូវ Charoen Nakhon ក្នុងសង្កាត់ Thon Buri នៃទីក្រុងបាងកក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍ឆាបឆេះនេះ កើតឡើង នៅម៉ោងប្រហែល ៥ និង ៥០ នាទីព្រឹក ខណបើតាមរបាយការណ៍បឋម បញ្ជាក់ថា ទូកទេសចរណ៍ ២ គ្រឿង រងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែមិនមានអ្នករងរបួសទេ។ មូលហេតុនៃការឆេះនេះមិនទាន់ដឹងនៅឡើយ។
– មកដល់ពេលនេះ អាជ្ញាធរ បានគ្រប់គ្រងស្ថានភាពភ្លើង និងទប់ស្កាត់មិនឱ្យរាលដាលតទៅទៀតឡើយ៕
