អន្តរជាតិះ- កងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល កំពុងរៀបចំការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទោះបីជាមានការចរចាររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក៏ដោយ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រភពដែលស្គាល់ពីចារកម្មអាមេរិកអំពីបញ្ហានេះ បានឲ្យដឹងថា ការប៉ុនប៉ង់វាយប្រហាររបស់អ៊ីស្រាអែល លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ កាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយការរំពឹងទុកនៃកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ដែលចរចាដោយ លោក Trump ប្រហែលជាមិនអាចទប់ទល់នឹងការវាយប្រហារនេះបានទេ។
– គេមិនទាន់ច្បាស់ទេថាតើអាជ្ញាធរអ៊ីស្រាអែល បានធ្វើការសម្រេចចិត្តចុងក្រោយក្នុងការវាយប្រហាររួចហើយ ឬយ៉ាងណា។
– ទោះជាយ៉ាងណា ទិន្នន័យស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក មិនគាំទ្រយ៉ាងច្បាស់នូវការរៀបចំរបស់រដ្ឋជ្វីហ្វនោះទេ។
– ក្នុងពេលជាមួយគ្នានោះ របាយការណ៍ រាយការណ៍ថា វាអាចទៅរួចដែលអ៊ីស្រាអែល កំពុងបង្ហាញកម្លាំងដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យធ្វើសម្បទានយ៉ាងធ្ងន់ធ្ងរទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
– គួរបញ្ជាក់ថា កន្លងមក មានការដាក់សម្ពាធឲ្យអ៊ីរ៉ង់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយទាមទារឲ្យមានការចរចាជាបន្តបន្ទាប់ផងដែរ៕
