លោក Gerard Jone អាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់វិសាខា

កីឡាះ- យោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានកីទ្បា Cam-Sport Official បានឱ្យដឹងថា លោក Gerard Jone នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់វិសាខា ស្របពេលលេចលឺដំណឹងលោកបានធ្វើដំណើរមកដល់កម្ពុជាហើយ។ ប៉ុន្តែយ៉ាងណាមិញដំណឹងនេះយើងរងចាំមើលការប្រកាសជាផ្លូវការពីក្លិបជាមុនសិន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមជម្រាបថាបុរសសញ្ជាតិអង់គ្លេសវ័យ ៣៥ ឆ្នាំរូបនេះមានបទពិសោធន៍ជាច្រើនជាមួយនឹងបាល់ទាត់ក្នុងនាមជាជំនួយការគ្រូបង្វឹកនៅ Bradford City របស់អង់គ្លេស ក្នុងកម្រិតយុវជនអាយុក្រោម ២១ ឆ្នាំ ក៏ដូចជាធ្វើជាគ្រូបង្វឹកនៅ Bristol Rovers FC (២០១៧-១៨) ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្របខណ្ឌលីគទី ៣ របស់អង់គ្លេស EFL League One ផងដែរ៕

 

 

You might like