ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៥ បានដឹកនាំបញ្ជាដល់កងកម្លាំងក្រោមឱវាទចុះសម្របសម្រួលចរាចរណ៍លើកំណាត់ផ្លូវ២១៧ ត្រង់ចំណុចភ្លើងស្តុបបាគូ ភូមិបាគូ សង្កាត់ដង្កោ ដល់រង្វង់គួរស្រូវសង្កាត់រលួស សង្កាត់ព្រែកកំពឹស ខណៈដែលបងប្អូនកម្មករ-កម្មការិនីប្រហែល២៥០នាក់ធ្វើការតវ៉ាបិទផ្លូវនៅចំណុចមុខផ្សារព្រែកជ្រៃ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ឧសភានេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

យោងតាមរបាយការណ៍បានឲ្យដឹងថា៖ កម្មករ-កម្មកា រិនីរោងចក្រគលរ័ស្តា(កាត់ដេរសំភារៈផ្ទះបាយ និងសម្ភារៈការិយាល័យ)ធ្វើការតវ៉ានៅវេលាម៉ោង៧និង១៥ នាទីព្រឹកថ្ងៃទី២០ឧសភានេះ មានចំនួន២៥០នាក់ក្នុងគោលបំណងទាមទារ៥ចំណុច៖ ១/សូមឲ្យខាងរោងចក្រគិតប្រាក់ខែចុងក្រោយ។ ២/សូមឲ្យខាងរោងចក្រគិតប្រាក់បំណាច់ឆ្នាំនៅសល់។ ៣/សូមឲ្យរោងចក្រគិតប្រាក់អតីតភាពដែលមាន។ ៤/សូមឲ្យរោងចក្រគិតប្រាក់ការជូនដំណឹង(រោងចក្របានជូនដំណឹងហើយ) និងទី៥/ សូមរោងចក្រគិតប្រាក់សងជំងឺចិត្ត(កិច្ចសន្យាការងារ)។
ក្រោយពីមានការសម្របសម្រួលពីក្រសួងការងារបានឯកភាពគ្នាចំនួន៤ចំណុច កម្មករ-កម្មការិនីសម្រេចបើកផ្លូវចរាចរណ៍ធម្មតាឡើងវិញនៅម៉ោង១០ព្រឹកថ្ងៃដដែល ហើយបានជួបជុំគ្នានៅក្នុងរោងចក្រ៕

