អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសថា លោកនឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាសន្តិភាពដោយផ្ទាល់ជាមួយមន្ត្រីរុស្ស៊ី។លោកបានធ្វើសេចក្តីប្រកាសបែបនេះបន្ទាប់ពីជួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅរដ្ឋធានីអង់ការ៉ា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណាក៏ដោយអ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រាប់ CNN ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចចរចាសន្តិភាពទេ។
– ប្រមុខគណៈប្រតិភូអ៊ុយក្រែនត្រូវបានគេរំពឹងថាជារដ្ឋមន្ត្រីការពារជាតិ Rustem Umerov។ កិច្ចប្រជុំនេះត្រូវបានស្នើឡើងដោយប្រទេសរុស្ស៊ីហើយវានឹងក្លាយជាកិច្ចចរចាទល់មុខគ្នាជាលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ពោលគឺមួយខែបន្ទាប់ពីការចាប់ផ្តើមនៃការលុកលុយ៕

