លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៥ ឧសភា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៩នាក់

ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែឧសភា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន ៖

+ជួញដូរ ៦ករណី ឃាត់ ១៣នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៤នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់(ស្រី ០នាក់)។

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែឧសភា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១៤៧,៨០ក្រាម។
-កេតាមីន(Ke)= ១,២៨ក្រាម។

– លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៩អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៧,៨៨ក្រាម។

២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។

៣ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ២,០៣ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៧,១១ក្រាម។

៥ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដ៏កា ២ករណី ចាប់ ១នាក់ចាប់យកIce ១០,០៦ក្រាម។

៦ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៩,៨០ក្រាម។

៧ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨,១៧ក្រាម។

៩ / ឧត្តរមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៦៩ក្រាម។

កងរាជអាវុធហត្ថ ៖ ៤អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៨៨ក្រាម។

២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៥,១៣ក្រាម។

៣ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៩៦ក្រាម។

៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣២,០៩ក្រាម និងKe ១,២៨ក្រាម៕

 

You might like