លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៤ ឧសភា ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ១៣រណី ឃាត់ ២៨នាក់(ស្រី ៤នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់(ស្រី ១នាក់)។

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែឧសភា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៧៧,៧២ក្រាម។

– លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៧អង្គភាព
១ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ១៤,០៣ក្រាម។

២ / កំពត៖ រក្សាទុក ៣ករណី ឃាត់ ១០នាក់ ស្រី ៣នាក់ ចាប់យកIce ៣,៤០ក្រាម។

៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣,១៨ក្រាម។

៤ / កោះកុង៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៥,៧១ក្រាម។

៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៤៩,៧៣ក្រាម។

៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១,៤៣ក្រាម។

៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដ៏កា ២ករណី ចាប់ ២នាក់ ចាប់យកIce ០,២៤ក្រាម៕

 

You might like