បន្ទាយមានជ័យ៖- ក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៧នាក់ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
– គួរបញ្ជាក់ថា៖ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៧នាក់ ស្រី០នាក់ ក្នុងនោះ ១,បន្ធូរបន្ថយទោស ៣ខែចំនួន ១៥នាក់ ស្រី ០នាក់ ២,បន្ធូរបន្ថយទោស ៦ខែ ចំនួន ២នាក់ ស្រី០នាក់៕


