ប៉ាគីស្ថានប្តេជ្ញាសងសឹកក្រោយការវាយប្រហាររបស់ឥណ្ឌា ពាក់ព័ន្ធនឹងការសម្លាប់អ្នកទេសចរ

អន្តរជាតិះ – កាលពីថ្ងៃពុធ ឥណ្ឌាបានវាយប្រហារ ប៉ាគីស្ថាន និងតំបន់កាស្មៀរប្រទេសប៉ាគីស្ថានដោយមីស៊ីល ហើយប៉ាគីស្ថានបានប្តេជ្ញាសងសឹកនិងនិយាយ ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះឥណ្ឌាចំនួន ០៥គ្រឿង នៅក្នុងការប៉ះទង្គិចដ៏អាក្រក់បំផុតក្នុងរយៈពេល ជាង ០២ទសវត្សរ៍ រវាងប្រទេសជិតខាងទាំង០២ ដែលប្រដាប់អាវុធនុយក្លេអ៊ែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ឥណ្ឌាបានប្រាប់បេសកជនបរទេសជាង១០នាក់ នៅទីក្រុងញូវដេលីថា “ប្រសិនបើប៉ាគីស្ថានតបត ឥណ្ឌា នឹងឆ្លើយតប” ដោយជំរុញឱ្យមានការភ័យខ្លាចនៃជម្លោះយោធាកាន់តែធំនៅក្នុង តំបន់គ្រោះថ្នាក់បំផុត០១ របស់ពិភពលោក ដែលជាតំបន់មានប្រជាជនច្រើនបំផុត និងមាននុយក្លេអ៊ែរ។

– ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានវាយលុកទីតាំង “ហេដ្ឋារចនាសម្ព័ន្ធភេរវករ” ចំនួន ០៩កន្លែង ដែលការ វាយប្រហារខ្លះមានទំនាក់ទំនងនឹងការវាយប្រហារដោយពួកសកម្មប្រយុទ្ធអ៊ីស្លាម ដែលបានសម្លាប់អ្នក ទេសចរហិណ្ឌូ ២៥នាក់ និងប្រជាជនម្នាក់នៅតំបន់កាស្មៀរប្រទេសឥណ្ឌាកាលពីខែមុន។

 

You might like