កីឡាះ- កូនប្រុសរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កីឡាករ Ronaldo Jr ត្រូវបានកោះហៅចូលក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំ ក្រុមជម្រើសជាតិព័រទុយហ្កាល់លើកដំបូង ដើម្បីការប្រកួតពានយុវជនអន្តរជាតិមួយនៅប្រទេសក្រូអាតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែឧសភា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ខ្សែប្រយុទ្ធវ័យ ១៤ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងនៅសាលាយុវជន Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលឪពុករបស់គេលេងនៅលីគ Saudi Pro League ត្រូវបានកោះហៅដោយគ្រូបង្វឹកព័រទុយហ្កាល់លោក Joao Santos សម្រាប់ពានអន្តរជាងខាងលើ។
– ព័រទុយហ្គាល់ត្រូវជួបជប៉ុន (ថ្ងៃទី ១៣ ឧសភា) ក្រិក (ថ្ងៃទី ១៤) និងអង់គ្លេស (ថ្ងៃទី ១៦) មុនពេលប្រកួតចុងក្រោយនៅថ្ងៃទី ១៨ ឧសភា។
– យ៉ាងណាមិញក្រោយកូនប្រុសត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ Ronaldo បានអបអរថ្ងៃដ៏សំខាន់របស់កូនប្រុសមួយនឹងការបង្ហោះនៅលើ Instagram ដោយសរសេរថា “មានមោទនភាពចំពោះកូនប្រុសរបស់ខ្ញុំ!”៕
