ខឹងអ្នកជិះម៉ូតូ គោះឡាន ក៏បើកដេញបុក ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាលះ- កាលពី វេលាម៉ោង​ ២១:៥០​ នាទី​ យប់​ថ្ងៃទី​ ៨​ ខែ​ មេសា​ ឆ្នាំ​ ២០២៥​ សមត្ថកិច្ចក្រុងតាខ្មៅបាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ សែម វិចទ័រ អាយុ ៣៨​ ឆ្នាំ​ ពីបទ​ ប៉ុនប៉ង​មនុស្សឃាដ​ (​ បេីក​រថយន្ត​ដេញបំបុកជនរងគ្រោះ​ )​។

– ករណីនេះកើតឡើង នៅ​ ភូមិព្រែក​សំរោង​ ២​ សង្កាត់​ តាខ្មៅ​ ក្រុង​ តាខ្មៅ​ ខេត្ត​កណ្ដាល​ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្រ​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​បានអោយដឹងថា​ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​វាស់​ជាតិ​អាល់កុល​ឃេីញថា​ ឈ្មោះ​ សែម​ វិចទ័រ​ បានផឹក​គ្រឿងស្រវឹង​លេីសច្បាប់​កំណត់​ ។

– តាម​ចម្លេីយ​សារ​ភាព​របស់​ឈ្មោះ​ សែម​ វិចទ័រ​ បានអោយ​ដឹងថា​ មុន​កេីតហេតុ​ខ្លួន​បេីក​រថយន្ត​ពី​ស្តុបស្ពាន​ព្រែកហូរឆ្ពោះទៅទិសខាងកេីត​ ពេលមកជិតដល់​ស្តុប​កាកបាតក្រហមខេត្ត​កណ្ដាល​ មាន​ម៉ូតូ​មួយ​គ្រឿង​ជិះគ្នា​ ២នាក់​ បាន​គោះឡានខ្លួន ខ្លួនខឹង​ក៏បេីក​រថយន្ត​ដេញ​បំបុកតែម្ដង​ ។

– បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​របួសនៅ​មន្ទីរពេទ្យ​ ដោយឡែក​ជន​បង្ករ​ សមត្ថកិច្ច​កំពុង​កសាងសំណុំរឿង​បញ្ជូនទៅ​តុលាការចាត់ការតាមច្បាប់​ ។

– លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្រ​ បាន​បញ្ជាក់​បន្ថែមថា​ ករណីនេះ​ មិនមែន​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ទេ​ ប៉ុន្តែ​ជា​ករណី​ប៉ុនប៉ង​មនុស្សឃាដដោយចេតនា​ ដែល​មិន​អាច​អត់ឱនអោយបាន​ ៕

 

 

You might like