បាត់ដំបង ៖- កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ និងទំនិញវេចខ្ចប់ស្រាប់តាមផ្ទះ និងតូបលក់ទំនិញនៅផ្សារមោងឫស្សី ស្ថិតក្មុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងនោះមន្រ្តីជំនាញបាន ត្រួតពិនិត្យទំនិញបានចំនួន ១០តូបក្នុងផ្សារ និងផ្ទះលក់ទំនិញជុំវិញផ្សារបាន ០៥ផ្ទះជាលទ្ធផល បានសម្រេចដកហូតមុខទំនិញដែលប៉ះពាល់សុខភាពរួមមាន ៖
– មឹកដៃធំទម្ងន់ ១៩,៥គីឡូក្រាម មានសារធាតុគីមី Formalin
– មឹកបំពង់ធំទម្ងន់ ៥,៥គីឡូក្រាម មានសារធាតុគីមី Formalin
– ដៃមឹក ទម្ងន់ ១៩ គីឡូក្រាម មានសារធាតុគីមី Formalin
( សរុប៖ ៤៤គីឡូក្រាម)
– មន្រ្តីជំនាញក៏បានធ្វើការអប់រំណែនាំផ្សព្វផ្សាយ នូវនីតិវិធីឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញ ព្រមទាំងបិទ និងចែកផ្ទាំង POSTER បានចំនួន១៥ផ្ទាំង ជូនដល់អាជីវករលក់ដូរផងដែរ។
– សូមជម្រាបជូនថា ប្រសិនបើគ្រឿងឧបភោគបរិភោគឬទំនិញ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ឬមានសារធាតុគីមីហាមឃាត់ ហើយត្រូវបានដាក់លក់នៅលើទីផ្សារ ពិតជាធ្វើឱ្យអ្នកប្រើប្រាស់មានផលប៉ះពាល់ដល់សុខភាព។
– ទាំងនេះ គឺជាកត្តាតម្រូវឱ្យមានការចូលរួមពីអ្នកលក់ នូវសុច្ចរិតភាពហើយក៏ត្រូវ មានការត្រួតពិនិត្យពីមន្រ្តីជំនាញជាប់ជាប្រចាំផង ដែរដើម្បីរួមចំណែកថែរក្សាបាននូវសុខមាលភាពអ្នកប្រើប្រាស់ទាំងអស់គ្នា៕

