ក្រុមហាម៉ាសបាញ់គ្រាប់រ៉ុក្កែតលើទីក្រុងរបស់អ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែល ចេញបញ្ជាជម្លៀសប្រជាជននៅតំបន់ហ្គាហ្សា

អន្តរជាតិះ- ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃអាទិត្យ បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែត ទៅលើទីក្រុងនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹង “ការសម្លាប់ដោយរង្គាល” របស់អ៊ីស្រាអែល ទៅលើជនស៊ីវិលនៅតំបន់ហ្គាហ្សា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោធាអ៊ីស្រាអែលបាននិយាយថា កាំជ្រួចប្រហែល១០គ្រាប់ត្រូវបានបាញ់ ប៉ុន្តែភាគច្រើនត្រូវបានស្ទាក់ចាប់ ដោយជោគជ័យ។ ហើយប៉ុស្តិ៍ទូរទស្សន៍លេខ ១២ របស់អ៊ីស្រាអែលបានរាយការណ៍ពីការប៉ះទង្គិចនៅក្នុង ទីក្រុង Ashkelon ភាគខាងត្បូង។

– សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបាននិយាយថា ពួកគេកំពុងព្យាបាលមនុស្សម្នាក់ដែលរងរបួសដោយ គ្រាប់ផ្លោង ហើយក្រុមកំពុងធ្វើដំណើរទៅកាន់ទីតាំងដែលបានវាយប្រហារដោយគ្រាប់រ៉ុក្កែត។ វីដេអូ ដែលផ្សព្វផ្សាយដោយសេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបានបង្ហាញថា កញ្ចក់រថយន្ត និងកំទេចកំទី នៅពាសពេញតាមដងផ្លូវក្នុងទីក្រុង។
ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩នាក់ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ។

 

 

You might like