ជប៉ុន ធ្លាក់ឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់មួយកណ្តាលសមុទ្រ ស្លាប់គ្រូពេទ្យ និង អ្នកជំងឺសរុបអស់ ៣ នាក់

អន្តរជាតិះ- ប្រទេសជប៉ុន មានករណីធ្លាក់ឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់មួយគ្រឿងនៅកណ្តាលសមុទ្រ ដែលបណ្តាលឱ្យមនុស្ស ៣ នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមព័ត៌មានបានឱ្យដឹងថា ឧទ្ធម្ភាគចក្រពេទ្យខាងលើនេះ បានធ្វើដំណើរពីអាកាសយានដ្ឋានក្នុងខេត្ត Nagasaki ឆ្ពោះទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Fukuoka ប៉ុន្តែ​ជា​អកុសល វា​បាន​ធ្លាក់​មុន​ពេល​ទៅ​ដល់​គោល​ដៅ ដែលមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

– យ៉ាងណាមិញ អ្នកដំណើរទាំងអស់មានចំនួន ៦ នាក់ ក្នុងនោះមាន ៣ នាក់បានបាត់បង់ជីវិត ដែលមានគ្រូពេទ្យម្នាក់វ័យ ៣៤ ឆ្នាំ អ្នកជំងឺម្នាក់វ័យ ៨៦ ឆ្នាំ និង សាច់ញាតិអ្នកជំងឺម្នាក់វ័យ ៦៨ ឆ្នាំ។ ចំណែក ៣ នាក់ទៀត ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា ដែលមានអ្នកបើក អ្នកជួលជុល និង គិលានុបដ្ឋាកយិកាម្នាក់ផងដែរ៕

You might like