ពលរដ្ឋអាមេរិចប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនិងលោក ដូណាល់ត្រាំ

អន្តរជាតិះ- ប្រជាពលរដ្ឋ​អាមេរិក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​នានា​ទូទាំង​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ ក្នុង​បាតុកម្ម​ធំ​បំផុត​ចាប់​តាំង​ពី​​លោក​ ត្រាំ បាន​ចូល​កាន់​តំណែង​ក្នុង​ខែមករា។

– អ្នក​រៀបចំ​បាតុកម្ម ​មាន​គោល​បំណង​រៀបចំ​ការ​ជួបជុំ​នៅ​ទីតាំង​ចំនួន ១២០០ កន្លែង នៅ​ក្នុង​រដ្ឋ​ទាំង ៥០ របស់​សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​មក​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​បូស្តុន ឈីកាហ្គោ ឡូសអេនជឺលេស ញូវយ៉ក និង​រដ្ឋធានី​វ៉ាស៊ីនតោន​ ក្នុង​ចំណោម​ទីក្រុង​ផ្សេង​ទៀត កាល​ពី​ថ្ងៃសៅរ៍។

– ក្រុម​បាតុករ​បាន​លើក​ឡើង​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​របៀប​វារៈ​របស់​លោក ត្រាំ រាប់​ចាប់​ពី​បញ្ហា​សង្គម​រហូត​ដល់​បញ្ហា​សេដ្ឋកិច្ច ព្រម​ទាំង​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​លោក អេឡុន ម៉ាស់ នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ ត្រាំ ផង​ដែរ។

– ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក ត្រាំ ថា​សហរដ្ឋ​អាមេរិក​នឹង​ដាក់​ពន្ធ​នាំ​ចូល​លើ​ប្រទេស​ភាគ​ច្រើន​នៅ​ជុំវិញ​ពិភពលោក ការ​ជួប​ជុំ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​សហរដ្ឋអាមេរិក​ផង​ដែរ​ រួម​មាន​នៅ​ទីក្រុងឡុងដ៍ ប៉ារីស និង​ប៊ែរឡាំង។

– ប៉ុន្តែ មន្ត្រី​សេតវិមាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ការពារ​គោលនយោបាយ​នានា​របស់​លោក ត្រាំ។ លោក Tom Homan​ ដែល​ជាទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​អន្តោប្រវេសន៍​របស់​លោក ត្រាំ បាន​ប្រាប់​ទូរទស្សន៍ Fox News កាល​ពី​ថ្ងៃសៅរ៍​ថា បាតុកម្ម និង​ការ​ជួបជុំ​ទាំង​នេះ មិន​មាន​ន័យ​អ្វី​ទេ ហើយ​វា​នឹង​មិន​ផ្លាស់​ប្តូរ​អ្វី​ឡើយ៕ប្រភពះ( BBC)

 

You might like