អន្តរជាតិះ- ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត ៧.៧ រ៉ិចទ័រ កាលពីសប្តាហ៍មុននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២,៨៨៦ នាក់ និង ៤,៦៣៩ នាក់ផ្សេងទៀតរងរបួស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម ទូរទស្សន៍រដ្ឋរបស់ចិន CCTV បានរាយការណ៍ថា មនុស្ស ៣៧៣ នាក់ កំពុងបាត់ខ្លួន ក្រោមគំនរបែកបាក់។
– ការរញ្ជួយដីដ៏ខ្លាំងមួយនេះ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា។ ប្រទេសរុស្ស៊ី ប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនអ្នកជួយសង្គ្រោះ វេជ្ជបណ្ឌិត និងធនធានដើម្បីជួយសម្រាលផលវិបាកនៃគ្រោះមហន្តរាយនេះ ៕
