ឆេះផ្ទះឈើពលរដ្ឋអស់០៤ខ្នងទាំងស្រុង នឹងរាលដាល ០៧ខ្នងផ្សេងទៀតស្ទើរទាំងស្រុង នៅខណ្ឌឬស្សីកែវ

ភ្នំពេញ ៖- ផ្ទះឈើ ៤ ខ្នងត្រូវបាឆេះខ្ទេចទាំងស្រុងនិងបន្ត រាលដាល ឆេះផ្ទះ០៧ខ្នង ស្ទើរទាំងស្រុង នៅខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ ។

– ករណីនេះកើតឡើងកាលពីវេលាម៉ោង ០៨ និង ៣០នាទីយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ០៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតមាននូវករណីអគ្គិភ័យឆាបឆេះផ្ទះជាច្រើនខ្នងបែបនេះ គាត់បានឮសម្លេងផ្ទុះចំនួន០១ដង ទើបគាត់មិនចាប់អារម្មណ៍ ស្មានតែមានក្មេងលេងផាវ ។ លុះមួយសន្ទុះក្រោយមក ក៏មានផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ លាយលំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះ មានក្រុមសមាគមន៍ឥស្លាម បានជួយចេញកាណូតពន្លត់អគ្គិភ័យដែរ ប៉ុន្តែដោយសារស្ថានភាពភ្លើង មិនមានការថមថយ ពលរដ្ឋក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកអន្តរាគមន៍ ដើម្បីកុំអោយមានការរាលដាលដល់ឃ្លាំងបញ្ជូលហ្គាសដែលនៅក្បែរនោះ ។

– គ្រោះអគ្គិភ័យនេះបានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋរួមមានផ្ទះប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ (៥ម៉ែត្រ x ១០ម៉ែត្រ) ឆេះផ្ទះឈើថ្មក្រោមចំនួន០១ខ្នង ហើយបណ្តាលឲ្យឆេះរាលដាលដលផ្ទះថ្មក្រោមឈើលើចំនួន០៣ខ្នងអស់ទាំងស្រុង និងឆេះរាលដល់ជញ្ជាំងផ្ទះចំនួន០៧ខ្នង នឹងសម្ភារៈមួយចំនួនធំ ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៣គ្រឿងផងដែរ ៕

You might like