ឥណ្ឌា បញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយបន្ទាន់ ទៅមីយ៉ាន់ម៉ា

អន្តរជាតិះ- រដ្ឋាភិបាលឥណ្ឌា បានបញ្ជូនក្រុមសង្គ្រោះ និងក្រុមគ្រូពេទ្យទៅកាន់ប្រទេសមីយ៉ាន់ រួមជាមួយនឹងជំនួយមនុស្សធម៌បន្ទាន់ បន្ទាប់ពីប្រទេសនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួយដី។

– បើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានឲ្យដឹងថា ជើងហោះហើរ ដែលគ្រប់គ្រងដោយកងទ័ពអាកាសឥណ្ឌា នឹងដឹកជំនួយសង្គ្រោះបន្ទាន់ រួមមានភួយ កញ្ចប់អាហារ កំពុងឆ្ពោះមកមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានបន្ថែឦថា សម្ភារៈផ្សេងទៀតរួមមាន សម្ភារអនាម័យ ថង់គេង អំពូលសូឡា និងសម្ភារៈផ្ទះបាយ។

– លោក Jaishankar ក៏បានបង្ហោះរូបកម្លាំងឆ្លើយតបគ្រោះមហន្តរាយរាប់សិបនាក់ដែលធ្វើដំណើរតាមជើងហោះហើរមក ៕

 

 

You might like