អាជ្ញាធរក្រុងបានលុង ដឹកនាំកម្លាំងចម្រុះ ចុះរុះរើតង់និងកាត់សំយ៉ាប តាមមុខផ្ទះ ជុំវិញទីផ្សារដើម្បីសណ្តាប់ធ្នាប់ក្នុងទី ក្រុង បន្ទាប់ពីបានចេញសេចក្តីជូនដំណឹង កន្លងមក

ខេត្តរតនគិរី÷ – កាលពីថ្ងៃទី២៥ ខែមិនាឆ្នាំ២០២៥ អាជ្ញាធរក្រុងបានលុង បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំនិងណែនាំប្រជាពលរដ្ឋ ឬអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវរបស់រដ្ឋពីមុខផ្សារ និងនៅជុំវិញបរិវេណផ្សារឲ្យមានរបៀបរៀបរយ ឡើងវិញ ដោយមិនទុកឲ្យ មានការ រញ៉េរញ៉ៃពេញផ្លូវ ទៀតទេ ដើម្បីបញ្ជៀសនូវហានិភ័យណាមួយកើតឡើងជាយថាហេតុ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកកៃ សាវិន អភិបាលរងក្រុងបានលុង បានឲ្យដឹងថា ដោយស្ថានភាពជាក់ស្ដែង ផ្លូវឯកទិសជុំវិញផ្សារ ត្រូវបានប្រជាពលរដ្ឋផ្ទះល្វែងនិងអាជីវករមួយចំនួនបានរំលោភយកចំណីផ្លូវនិងការបោះតង់លក់ដូរអីវ៉ាន់ ហើយបានតសំយ៉ាបឡូយមកលើផ្លូវ អញ្ចឹងធ្វើឲ្យផ្លូវនេះរួមតូចពិបាកចេញចូល ជាពិសេសរថយន្តអគ្គីភ័យ។

លោកកៃ សាវិន អភិបាលរងក្រុង បានបញ្ជាក់ថា នារដូវនេះគឺជានារដូវរាំងស្ងួត អ្វីសំខាន់គឺយើងបង្ការហានិភ័យ ហើយមួយវិញទៀត ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សោភ័ណភាពផ្លូវឯកទិសជុំវិញផ្សារតែម្តង។

អាជ្ញាធរក្រុង បានសម្រេចអនុវត្ត វិធានការ រុះរើតង់ កាត់សំយ៉ាប តាមផ្ទះ អាជីវករ នៅព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០២៥ នេះបន្ទាប់ពីអាជ្ញាធរបានជូនដំណឹង ជាច្រើនលើករួចមកហើយ ៕

 

You might like