ជាប់គុក៣ដងហើយមិនរៀងចាល! ព្រោះលួចកាច់សោ កម៉ូតូ

ព្រះសីហនុះ -ជនសង្ស័យចំនួន០២នាក់ ដែលល្បីល្បាញរឿងកាច់សោរ កលួចម៉ូតូ ក្នុងក្រុងព្រះសីហនុជាង២០លើក ព្រហើន មិនខ្លាចញញើតនោះ បច្ចុប្បន្នចូលពន្ធនាគារក្នុងខេត្តព្រះសីហនុហើយ ក្រោយប៉ូលីសបង្ក្រាបបាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សមត្ថកិច្ចបញ្ជាក់ថា២នាក់នេះជាមុខសញ្ញាសកម្ម និងមិនរាងចាល (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន០៣ខេត្ដគឺ ពន្ធនាគារខេត្ដកណ្ដាល ខេត្ដសៀមរាប និងខេត្ដតាកែវ) ហើយចុងក្រោយនេះបានធ្វើសកម្មភាពលួចតាំងពីអំឡុងខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្ដក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
១.ឈ្មោះ ផាន់ ជា ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅ មិនពិតប្រាកដ ។
២.ឈ្មោះ មុត សុភា ឬឈ្មោះ ចាន់ នី ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ៕(រូបថតពីន.ប

 

 

You might like