មិនដល់មួយសប្ដាហ៍ផង មន្ត្រីក្រុមហាម៉ាស ២ នាក់ស្លាប់ក្រោមកណ្ដាប់ដៃលោក Netanyahu

អន្តរជាតិះ- សេវា​សារព័ត៌មាន​កងទ័ព​ បាន​រាយការណ៍​ពីការកម្ចាត់មេ​បញ្ជាការ​ក្រុមហាម៉ាស ២ ​រូប​ ដោយកងកម្លាំងអ៊ីស្រាអែល ។

– យោងតាមប្រភព បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) សម្រុកវាយប្រហារលើទីតាំងភេរវករ និងក្រុមសកម្មប្រយុទ្ធ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកាត់បន្ថយសមត្ថភាពក្រុមហាម៉ាស រួមទាំងលុបបំបាត់ការគំរាមកំហែងដល់ប្រទេស និងទាហានរបស់ខ្លួន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការិយាល័យសារព័ត៌មាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ លើកឡើងថា លោក Ahmed Shimali មេបញ្ជាការរងនៃកងពលតូចហ្គាហ្សា ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក ដោយលោក ជាមន្ត្រីទទួលខុសត្រូវចំពោះប្រតិបត្តិការ រៀបចំផែនការយុទ្ធសាស្រ្តវាយលុក និងការកសាងកម្លាំងកងពលតូច ដើម្បីរៀបចំសម្រាប់ការសម្លាប់រង្គាលដ៏ឃោរឃៅរបស់ក្រុមហាម៉ាស នៅថ្ងៃទី ៧ ខែតុលា។

– ទន្ទឹមនោះ កងកម្លាំងអ៊ីស្រាអែល ក៏បានកម្ចាត់មេបញ្ជាការកងវរសេនាតូច Shejaiya របស់ហាម៉ាសម្នាក់ទៀត គឺលោក Jamil Wadiya ផងដែរ។

– ក្រុមនេះ ក៏បានបញ្ជាក់ថា សម្រាប់សង្រ្គាមភាគច្រើន លោក Wadiya ជាអ្នកដឹកនាំកងវរសេនាតូចបន្ទាប់ពីជំនួសភេរវករ Wessam Farhat ដែលត្រូវលុបបំបាត់ក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយបន្ថែមថា Wadiya ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារមីស៊ីលប្រឆាំងរថក្រោះលើឡានក្រុង កាលពីខែមេសា ឆ្នាំ ២០១១ ដែលសម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ ៕

 

You might like