ព្រះសីហនុះ (ដំណឹងខ្លីៗ) – រថយន្តសេរីទំនើប ១គ្រឿង បានជ្រុលចង្កូតក្រឡាប់ធ្លាក់ផ្លូវ ល្បឿនលឿន បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់និងរងរបួសធ្ងន់ស្រាលចំនួន ៣ នាក់ ។
– ករណីនេះបានកើតឡើងនៅបណ្តោយផ្លូវល្បឿលឿន ភ្នំពេញ, ក្រុងព្រះសីហនុ ត្រង់ចំណុច គីឡូម៉ែត្រលេខ ១២២ ក្នុងភូមិសាស្ត្រ ស្រុកកំពង់សិលានិងស្រុកស្រែអំបិល កាលពីវេលា ម៉ោង ជាង១២យប់ ថ្ងៃទី២២ខែមិនាឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេលវេលា។
– ចំណែកសាកសពក៏រៀបចំទុកដាក់ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យផងដែរ៕





