នាយកមីក្រូហិរញ្ញវត្ថុ ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ – បុរសម្នាក់ដែលគេស្គាល់ថា ជានាយកមីក្រូហិរញ្ញវត្ថុមួយ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់រវាងរថយន្តម៉ាកកាមរីហាយប្រ៊ីដ បុកជាមួយរថយន្តក្រុងទេសចរបញ្ច្រាសទិសគ្នា ពេញទំហឹងបង្កការភ្ញាក់ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់ នៅស្រុកស្វាយជ្រំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោ៦និង ៣០នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ទិសដៅបញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨.១០៩ ត្រង់ចំណុចភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

– សមត្ថកិច្ចនគរបាល បានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ចិក វិមល ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ នាយកមីក្រូហិរញ្ញវត្ថុអម្រឹត មានទីលំនៅភូមិប្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ២BN.៨១៩២ ខូចខាតធ្ងន់ធ្ងរ។

– ប្រភពបន្តថា ចំណែករថយន្តក្រុងទេសចរពណ៌ក្រហម ស្លាកលេខភ្នំពេញ៣E.៣៩៧៧ អ្នកបើកបររថយន្តមានឈ្មោះឈុន កុនាល័ក្ខ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

– សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែ រថយន្តកាមរីហាយប្រ៊ីដបើកបរមិនប្រកាន់ស្ដាំ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី។

– រីឯវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែងនិង អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕

 

You might like