ព្រះសីហនុ-មានសេចក្តីរាយការណ៍ពីក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ២០២៥នេះមកថា បុរសជនជាតិចិនម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាតពីម្សិលមិញ(ព្រឹកថ្ងៃទី២១ខែមិនា ដោយចេញពីបន្ទុបតាមបង្អួច ទៅអង្គុយលើកន្ទុយម៉ាស៊ីនត្រជាក់ នៃសណ្ឋាគារតោពីរ មានកម្ពស់ខ្ពស់ ហើយត្រូវបានសមត្ថកិច្ច ប្រើវិធីលួងលោម ឲ្យចូលក្នុងសណ្ឋាគារវិញ ប្រកបដោយជោគជយ័នោះ ស្រាប់តែដល់រសៀលថ្ងៃដដែល បុរសចិនរូបនោះ បានធ្វើអត្តឃាតម្តងទៀតដោយបាត់បង់ជីវិតសម្រេចតាមបំណងហើយ បន្ទាប់ពីឡើងទៅលើដងយោងនៃអគារកំពុងសាងសង់មួយកន្លែងម្តុំកែងLV ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ទម្លាក់ខ្លួនមកក្រោម ៕
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn





