អ៊ីស្រាអែលព្រមានបន្ថែម ខណៈការវាយប្រហារតាមអាកាសបានសម្លាប់មនុស្សជាង ៤០០នាក់ នៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ពីរខែ

អន្តរជាតិះ – អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា កាលពី ថ្ងៃអង្គារ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបំផ្លាញតំបន់ហ្គាហ្សា និងសម្លាប់មនុស្សជាង ៤០០នាក់ បង្កឱ្យរង្គោះរង្គើរភាពស្ងប់ស្ងាត់ដែលបណ្តាលពីបទឈប់បាញ់រយៈពេលជិត ២ខែ ខណៈដែល អ៊ីស្រាអែលបានព្រមានថា ការវាយប្រហារនេះគ្រាន់តែជា “ការចាប់ផ្តើមប៉ុណ្ណោះ”។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពាន បទឈប់បាញ់។ បទឈប់បាញ់ត្រូវបានព្រមព្រៀងយ៉ាងទូលំទូលាយចាប់តាំងពីខែមករា និងបានផ្តល់ ជំនួយសម្រាប់ប្រជាជន ២,៣លាននាក់ កំពុងរស់នៅតំបន់ហ្គាហ្សា ដែលត្រូវបានកំទេចទៅជាកម្ទេចថ្ម។

– ក្រុមហាម៉ាស់ដែលមានចំណាប់ខ្មាំង ៥៩នាក់ ក្នុងចំណោម ២៥០ នាក់ ដែលបានចាប់ខ្លួននៅក្នុង ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ បានចោទប្រកាន់អ៊ីស្រាអែលពីបទបង្កគ្រោះថ្នាក់ដល់ កិច្ចខិតខំប្រឹងប្រែងដោយអ្នកសម្រុះសម្រួល ដើម្បីចរចាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដើម្បីបញ្ចប់ការប្រយុទ្ធ ប៉ុន្តែក្រុមនេះមិនបានគំរាមកំហែងសងសឹកឡើយ៕

 

 

You might like