Zelensky កំពុងដេកភ័យខ្លាចរបូតតំបន់កំពង់ផែ Odessa ដោយសារស្នាដៃ Trump

អន្តរជាតិះ- ជំនួយការរបស់លោកប្រធានាធិបតី Vladimir Zelensky បានបង្ហាញពីការបារម្ភ ជុំវិញដែលថាលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមលើការផ្ទេរតំបន់ Odessa ទៅឲ្យប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាម កាសែត The New York Times បានកត់សម្គាល់ថា លោក Trump ធ្លាប់បង្ហើបនឹងពិភាក្សារឿងទឹកដី តទល់នឹងលោក Putin ផងដែរ។

– របាយការណ៍កាសែត បន្ថែមថា ប្រធានាធិបតីអាមេរិក មិនបានបញ្ជាក់ពីតំបន់ជាក់លាក់ណាមួយដែលលោក កំពុងសំដៅទៅលើនោះទេ ប៉ុន្តែសេតវិមានបញ្ជាក់រួចហើយថា ប្រទេសរុស្ស៊ី នឹងព្យាយាមយកតំបន់ដែលទាហានខ្លួនកាន់កាប់។

– ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការលោក Vladimir Zelensky ធ្លាប់លើកឡើងថា ពួកគេមានការព្រួយបារម្ភថា លោក Trump អាចនឹងផ្តល់ភាពរីករាយដល់បំណងប្រាថ្នាផ្សេងទៀតរបស់លោក Putin សម្រាប់ទឹកដីអ៊ុយក្រែន ប្រហែលជារួមទាំងកំពង់ផែដ៏សំខាន់នៃ Odessa ៕

 

You might like