បន្ទាយមានជ័យ ៖-កាលពីថ្ងៃទី១៧ខែមិនាឆ្នាំ២០២៥ តុលាកាកំពូលសម្រេចផ្តន្ទាទោសអោយជាប់គុក១ជីវិតនិងសងសំណងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦០០លានរៀលដដែល និងបន្ថែម បិទការតវ៉ាក្នុងរឿងឃាតកម្មគិតទុកជាមុនកូនដើមលើឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមរំលឹកថាសំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនេះកើតឡើងកាលពីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយជនដៃដល់ជាឃាតកដមានឈ្មោះវណ្ណាវី វជ្ជន:ហៅដែន ភេទប្រុសអាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី ត្រូវជាកូនដើមបានធ្វើអំពើព្រហើនកោងកាច ប្រើអាវុធគម្រាមអាយុជីវិតលើជនរងគ្រោះច្រើនសារ។
– លុះដល់ថ្ងៃកើតហេតុបានសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយលិចជ្រៅៗជាច្រើនកន្លែងដើម្បីកុំអោយតដៃបាន ។
– ចំណែកជនរងគ្រោះមានឈ្មោះហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (មន្ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ត្រូវជាឪពុកចុងដែលចិញ្ចឹមកូននេះតាំងពីតូចរហូតបានរៀនចប់នៅក្រៅប្រទេស ។
– ក្រោយឃាតកម្មដ៏សាហាវព្រៃផ្សៃនេះកើតឡើង សមត្ថកិច្ចនគរបាលចម្រុះបានស្រាវជ្រាវ រួចចាប់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការសាលាដំបូងខេត្តបាត់ដំបង ក្នុងសំណុំរឿងព្រហ្មទ័ណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។
– តុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍នៅបាត់ដំបង បានបើកសវនាការនិងសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់គុកអស់មួយជីវិតនិងអោយសំណងជម្ងឺចិត្ត៦០០លានរៀល ។
– ក្រោយតុលាការទាំងពីថ្នាក់សម្រេចដូចខាងលើក៍ដោយ ក៏ជនជាប់ចោទនិងក្រុមគ្រួសារនៅតែចិញ្ចឹមចិត្តមិនទទូលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតនិងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ ហើយបានប្តឹងសារទុក្ខមកតុលាការកំពូល ទើបបើកសាវនាការជម្រះក្តី នៅព្រឹកថ្ងៃទី១៧ខែមិនានេះតែម្តង៕


