ព្រះសីហនុះ-បុរសជា កម្មកររោងចក្រ ២នាក់ បានស្លាប់និងរបួស ដោយជួបគ្រោះថ្នាក់ចរាចរណ៍ បើកបុករថយន្ត បញ្ច្រាសទិសគ្នា នៅឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
– ករណីនេះកើតឡើង នៅ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៦ខែមិនាឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមានស្លាប់មនុស្សចំនួន ០១នាក់ និងរងរបួសធ្ងន់មនុស្សចំនួន ០១នាក់៖
១.ឈ្មោះ រិន រុង អ្នកបើកបរម៉ូតូ (ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ) ។
២.ឈ្មោះ សុត ផាត អ្នករួមដំណើរម៉ូតូ (រងរបួសធ្ងន់) កំពុងសង្គ្រោះបន្ទាន់នៅគ្លីនិចឯកជន លី គឹមឌី ឃុំវាលរេញ ។
– បច្ចុប្បន្ន សាក សព បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក NISSAN DIESEL បានចុះពីរថយន្ដរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ មុនពេលសម្ថកិច្ចទៅដល់៕

