កំពង់ស្ពឺះ(ដំណឹងខ្លី)-សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឲ្យដឹងថា មនុស្សប្រុស ស្រីច្រើននាក់ បានរងរបួស ធ្ងន់ស្រាល ដោយជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តលេីខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ( ចុះពីតំបន់ទេសចរណ៍ វីរៈប៊ុនថាំ )តែសំណាងល្អមិនមានអ្នករងគ្រោះដល់ជីវិត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ករណីនេះកើតឡើង លេីខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ( ចុះពីតំបន់ទេសចរណ៍ វីរៈប៊ុនថាំ )មកវន្តិច កាលពី រសៀលថ្ងៃ១៦មីនា២០២៥នេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចនិងមន្ត្រីឧទ្យានុរក្សអន្តរាគមន៍ជួយសង្រ្គោះ និងបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ ដោយសុវត្តិភាព៕

