កម្មកររោងចក្រ២នាក់ប្តីប្រពន្ធ ស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤

ព្រះសីហនុះ-(ព័ត៌មានបឋម) កម្មកររោងចក្រ២នាក់ប្តីប្រពន្ធ ជិះម៉ូតូដឹកគ្នាទៅធ្វើការ បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តទាំងព្រឹកព្រលឹម បណ្តាលឲ្យប្តីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងប្រពន្ធរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍នេះកើតឡើង នៅលើដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ។

– អ្នករស់នៅអមផ្លូវជាតិលេខ៤ ក៏ដូចអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤ តែងរិះគន់ថា បងប្អូនកម្មករ កម្មការិនីរោងចក្រ មួយចំនួន តូចតែងមានការឆកល្វែង ចំពោះច្បាប់ចរាចរណ៍ ជាពិសេសអ្នកប្រើប្រាស់ម៉ូតូ ពួកគាត់បើកបរក្នុងល្បឿនលឿនៗ វ៉ាជែង រថយន្តតូចធំ ប្រណាំងគ្នា ពាសពេញដងផ្លូវដោយមិនគិតខ្វល់ពីគ្រោះថ្នាក់ ដោយ យថាហេតុអ្វីឡើយ ហេតុនេះស្នើរសុំសមត្ថកិច្ច ជូយផង៕

 

You might like