ប្រេស៊ីល កោះហៅខ្សែប្រយុទ្ធ Endrick ជំនួសកន្លែង Neymar ក្នុងក្រុមជម្រើសជាតិ

អន្តរជាតិះ- ក្រុមជម្រើសជាតិប្រេស៊ីល បានកោះហៅខ្សែប្រយុទ្ធយុវជន Endrick មកពីក្លិប Real Madrid ដើម្បីជំនួសកន្លែងរបស់ Neymar ដែលជួបបញ្ហារបួសសាច់ដុំ ពេលលេងឱ្យ Santos នាពេលថ្មីៗនេះ។

– ប្រេស៊ីល អតីតជើងឯកពិភពលោក ៥សម័យកាលច្រើនជាងគេ ត្រៀមលេង ២ប្រកួតទល់នឹងកូឡុំប៊ី និងអាហ្សង់ទីន សម្រាប់វគ្គជម្រុះ World Cup 2026 ក្នុងខែមីនា ឆ្នាំ២០២៥ នេះ ប្រចាំតំបន់អាមេរិកឡាទីន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នេះមានន័យថា Neymar វ័យ ៣៣ឆ្នាំ បន្តខកខានលេងជម្រើសជាតិ ក្នុងរយៈពេល ១៧ខែដែលបាត់មុខ ក្នុងនាមជា Top scorer របស់សាំបាដែលរកបាន ៧៩គ្រាប់ច្រើនជាងគេ និងនាំមុខ Pele ២គ្រាប់ផងដែរ។

– Endrick ដែលមានវ័យទើបតែ ១៨ឆ្នាំនោះ បានចូលលេងសរុប ២៨ប្រកួតគ្រប់កម្មវិធីរបស់អធិរាជស Real Madrid នារដូវកាលនេះ ដោយរកបាន ៦គ្រាប់ផងដែរ។ រូបគេបានចូលលេង ១៣ប្រកួតទៀតផងក្នុងឈុតធំប្រេស៊ីល និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ទៀតផង៕

 

You might like