ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៧១នាក់ (ស្រី ១៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ១៧១នាក់ (ស្រី ១៦នាក់) រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ៦នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ៣៨នាក់(ស្រី ៣នាក់)
+ប្រើប្រាស់ ១៣ករណី ឃាត់ ១២៧នាក់(ស្រី ១១នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៣៨៦៧,៤៤ក្រាម។
-កេតាមីន(Ke)= ៥៦២,៩៥ក្រាម។
-អុិចស្តាសុី(mdma)= ៥៤៥,០២ក្រាម។
-កូកាអុីន(Cocaine)= ១៥៣១៩,១០ក្រាម។
-កញ្ឆា = ៦១,៩៣ក្រាម។
– លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,១៧ក្រាម និងកញ្ឆាស្ងួត ៦១,៩៣ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,៧៥ក្រាម។
៣ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ៦ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ៤៨,៧៥ក្រាម។
៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ចាប់យកCocaine ១៥៣១០,១០ក្រាម។
៥ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៧ករណី ឃាត់ ១៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ១២១នាក់ ស្រី ១១នាក់ ចាប់យកIce ២៣៧៩៨,២៣ក្រាម, Ke ៥៦២,៩៥ក្រាម និងMDMA ១៥៣១០,១០ក្រាម។
PM : ៤អង្គភាព
១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
២ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់។
៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៥៤ក្រាម។

